ព័ត៌មានជាតិ

វិបត្តិក្នុងគ្រួសារ ធ្វើឲ្យស្ត្រីម្នាក់គិចខ្លី យកក្រមាចង.កសម្លាប់ខ្លួនឯង ក្នុងបន្ទប់ដេក

ភ្នំពេញ: ករណីធ្វើអត្តឃាតមួយ បានបង្កឲ្យមានការភ្ញាក់ផ្អើល ដោយស្រី្តម្នាក់ បានយកក្រមាចង.កសម្លាប់ខ្លួនឯងក្នុងបន្ទប់ដេក កាលពីវេលាម៉ោង ១៦ និង៣០នាទីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខC២៨ ក្នុងបូរីភ្នំពេញសុខសាន ក្រុមទី ១៣ ភូមិក្រោលគោ សង្កាត់ គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ។

សពស្ត្រីរងគ្រោះឈ្មោះ ម៉ែន សុខារី ភេទស្រី អាយុ ២៨ ឆ្នាំ មុខរបរនៅផ្ទះស្នាក់នៅផ្ទះកើតហេតុខាងលើ។

ក្រោយទទួលបានដំណឹងនេះភ្លាម កម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការណ៍ជាមួយគ្រូពេទ្យ តុលាការការិយាល័យ បច្ចេកទេសវិទ្យាសាស្ត្រ បានចុះទៅពិនិត្យសាកសពស្ត្រីខាងលើ សន្និដ្ឋានថា ពិតជាធ្វើអត្តឃាតចង.កដោយខ្លួនឯងប្រាកដមែន ។

សមត្ថកិច្ច បានឲ្យដឹងថា មូលហេតុដោយជនរងគ្រោះ មានជំងឺ និងវិបត្តិផ្លូវចិត្ត ជាមួយគ្រួសារ។ បន្ទាប់ពីពិនិត្យរួច ពសត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

មតិយោបល់