ភ្នំពេញៈ នាវេលាម៉ោង ១ និង ៣០នាទី ថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ពាក់ព័ន្ធករណីរក្សាទុកសារធាតុផ្សំគីមីកែច្នៃនិងប្រើប្រាស់សារធាតុញៀន ត្រង់ចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ជនសង្ស័យឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ ២១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរទេសចរណ៍ ស្នាក់នៅផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ316254263។
ដំណើររឿង៖ កាលថ្ងៃទី០៥ មករា ឆ្នាំ២០២០ វេលាម៉ោង ៩ និង ៣០នាទី នៅចំណុចផ្ទះជួលលេខ៥៨ ផ្លូវP៩ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានជនសង្ស័យឈ្មោះ លី តាយឈាវ ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរបើកអ៊ីនធឺណេត ស្នាក់នៅក្នុងផ្ទះជួលលេខ៥៨ ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ(បាត់) ។ ដកហូត អាវុធខ្លី០២ដើម(១-ម៉ាកZORAKIM906 ពណ៌ខ្មៅ លាយទឹកប្រាក់ លេខ០០០១៣០៧ , ២-ម៉ាកឡុកអីទ្រីសលេខPAD529 ពណ៌ខ្មៅ , បង់២គ្រាប់១៨គ្រាប់ , សំបកគ្រាប់៣៥គ្រាប់ , លិខិតឆ្លងដែន០៤ , ម្ស៉ៅសថ្លា ៤៨ដប់ជ័យ , ថ្នាំគ្រាប់ពណ៌ក្រហម ៥គ្រាប់ , ក្រាមសថ្លា ១កូនថង់តូច , ម្ស៉ៅម៉ដ្ឋពណ៌ស១កញ្ចប់តូច , ម្ស៉ៅពណ៌ក្រាមសថ្លា ៣០៧ដបតូច ,ថ្នាំគ្រាប់ពណ៌ទឹកក្រូច១៥ក្រាប់, ម្ស៉ៅពណ៌ទឹកដោះគោកន្លះដបជ័រ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកក្រូចកន្លះថង់ធំ , ម្ស៉ៅម៉ដ្ឋពណ៌ទឹកដោះគោ១ថង់ធំ និងសម្ភារៈមួយចំនួនទៀត ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕
មតិយោបល់