ព័ត៌មានជាតិ

ព័ត៌មានបន្ថែម! រថយន្តរបស់ក្រុមហ៊ុន Camel ស្លាកលេខភ្នំពេញ 5A-2821 បានឆក់យកជីវិតស្រ្តីម្នាក់ស្លាប់ចោលកូនអាយុ៣ខែ យ៉ាងអាណោចអាធ័ម

ភ្នំពេញ: ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នៅវេលាម៉ោង ៨និង១០នាទី នៅចំណុចមុខច្រកចូលរោងចក្រស្រាបៀរកម្ពុជា លើផ្លូវ២១៧ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យមនុស្សប្រុសម្នាក់ស្លាប់ពេលបញ្ជូនទៅសង្រ្គោះ ​និងរងរបួសធ្ងន់ម្នាក់។
ដែលភាគីខាងរថយន្តម៉ាក ហ៊ីណូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 5A-2821 អ្នកបើកបរពុំស្គាល់អត្តសញ្ញាណគេចខ្លួនបន្សល់ទុកតែរថយន្ត បើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើក៏មកបុកចំពីក្រោយម៉ូតូមួយគ្រឿងដែលបើកបរក្នុងទិសដៅស្របទិសគ្នា
បណ្តាលឲ្យដួលបោកតែម្តង។
ចំណែកភាគីខាងម៉ូតូម៉ាក ហុងដា ស្កូបពី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-5411 បើកបរដោយឈ្មោះ វី ឆវ័ន្ត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិព្រែកប្រណាក់ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ អ្នករួមដំណើរឈ្មោះ គឹម ពេជ្រដាលី ភេទស្រី អាយុ២៨ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅជាមួយគ្នា។
រួមតាំក្មេងស្រីរួមដំណើរពីក្រោយឈ្មោះ វី គីមមួយ ភេទស្រី អាយុ៣ខែ ស្នាក់នៅជាមួយគ្នារងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យ។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងនិងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរងចាំការដោះស្រាយ៕

 

មតិយោបល់