ព័ត៌មានជាតិ

រថយន្តកុងតឺន័របុកម៉ូតូ បណ្តាលឲ្យអូសឆេះខ្ទេចទាំងសងខាង

ព្រះសីហនុ: ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង រថយន្តកុងតឺន័របុកម៉ូតូ បណ្តាលឲ្យអូសឆេះ បង្កជាអគ្គិភ័យឆេះ ស្ថិតនៅមុខវិទ្យុឆ្នេរ ហួសផ្លូវចូលក្បាលឆាយ ក្រុមទី១៧ ភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿង បានធ្វើដំណើរពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នំពេញ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបុកម៉ូតូមួយគ្រឿង បណ្ដាលឲ្យអូសឆេះទាំងម៉ូតូនិងឡានអស់ទាំងស្រុង ។

ករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបានចេញអន្តរាគមន៍ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តព្រះសីហនុចំនួន០៤ គ្រឿង និងខាងតំបន់សេដ្ឋកិច្ចពិសេសចំនួន០២គ្រឿង ដោយប្រើប្រាស់ទឹកអស់០៦ ឡានស្មើនឹង៣៧គីប ។ ករណីនេះកម្លាំងអន្តរាគមន៍បានពន្លត់ចប់រួចរាល់ជាស្ថាពរនៅម៉ោង២៤និង៣០យប់ ៕

មតិយោបល់