ព័ត៌មានជាតិ

យុវជនម្នាក់គាស់ផ្ទះលួចម៉ូតូ អត់មើលកាមេរាសុវត្ថភាព ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះលួចម៉ូតូ កាលពីវេលាម៉ោង ១១ និង ៤១នាទី ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ស្ថិតភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ បូ ដារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ទូច ទី ភេទស្រី អាយុ ៣៧ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៨៩អឺ១,២ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សម្ភារ:បាត់បង់៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ស សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FP-5621 ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

មតិយោបល់