ព័ត៌មានជាតិ

បាត់ពីផ្ទះមួយយប់! បុរសម្នាក់សង្ស័យស្រវឹងស្រា បើកគោយន្តបណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់ស្លាប់

បន្ទាយមានជ័យ: នៅវេលាម៉ោង ៧និង៣៥នាទីព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវលំព្រៃដើមអាកាស្យា ស្ថិតក្នុងភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ មានករណីក្រឡាប់គោយន្តបណ្ដាលឲ្យបុរសម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ វ៉ាន សាមួន ភេទប្រុស អាយុ ២៨ឆ្នាំ រស់នៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

មូលហេតុ៖ សង្ស័យស្រវឹងស្រា។

ដំណើររឿង៖ មុនពេលកើតហេតុនៅយប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ អ្នកផ្ទះមិនឃើញគាត់មកញ៉ាំបាយ លុះព្រឹកស្រាប់តែប្រទះឃើញសពដេកស្លាប់ក្បែរគោយន្ត រួចរាយការណ៍ជូនសមត្ថកិច្ច ចុះអន្តរាគមន៍ដល់ទីតាំង ធ្វើកោសល្យវិច័យ បញ្ជាក់ថា​ ជនរងគ្រោះស្លាប់ដោយសារ សង្ស័យស្រវឹងស្រា បើកបរគោយន្តបណ្ដាលធ្លាក់ផ្លូវក្រឡាប់ ចំពោះសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់