ព័ត៌មានជាតិ

ចែកសម្លៀកបំពាក់កាពារទឹកភ្លៀងចំនួន២០០កំផ្លេ ជូនមន្ត្រីចុះប្រតិបត្តិការ

ព្រះសីហនុ: នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុបានចែកសម្លៀកបំពាក់ការពារទឹកភ្លៀងចំនួន៤០កំផ្លេ ជូនកម្លាំងនគរបាលល្បាត ដើម្បីប្រើប្រាស់ការពារទទឹកភ្លៀងនៅពេលចេញប្រតិបត្តិការ។

លោកស្នងការបានបញ្ជាក់ថា សម្លៀកបំពាក់នេះ លោកបានកុំម៉ង់ពីរោងចក្រ នៅប្រទេសថៃ មានគុណភាពល្អ ងាយស្រួលក្នុងការប្រើប្រាស់ ពេលជិះម៉ូតូ ល្បាតដោយមិនបារម្ភខ្លាចមានគ្រោះថ្នាក់ ដោយសារតែក្រណាត់កៅស៊ូចូលច្រវាក់ម៉ូតូទៀតឡើយ។

សូមបញ្ជាក់ថា សម្លៀកបំពាក់ការពារទឹកភ្លៀងនេះលោកស្នងការបានកុំម៉ង់មកចំនួន២០០កំផ្លេ ដើម្បីចែកជូនមន្ត្រីប្រតិបត្តិការ ហើយថ្ងៃនេះបានចែកជូនកម្លាំងម៉ូតូល្បាត ដើម្បីប្រើប្រាស់មួយជំហានសិន៕

photo_2016-07-28_14-43-34photo_2016-07-28_14-43-33photo_2016-07-28_14-43-31photo_2016-07-28_14-43-30photo_2016-07-28_14-43-29photo_2016-07-28_14-43-26photo_2016-07-28_14-43-27photo_2016-07-28_14-43-28

មតិយោបល់