ព្រះសីហនុៈ មកទល់នឹងដើមខែមករា ឆ្នាំ២០២០នេះ គេសង្កេតឃើញថា វត្ដមានជនជាតិចិន នៅតែបន្តធ្វើការចាកចេញ ពីក្រុង-ខេត្តព្រះសីហនុឥតឈប់ឈរ។
ក្នុងនោះមានទាំងអ្នកវិនិយោគ អាជីវករ និងពលករជនជាតិចិន ឬអ្នកមកធ្វើការងារ ដើម្បីរកប្រាក់ចំណូល នៅក្នុងខេត្តព្រះសីហនុជាដើម។
ផ្អើកតាមស្ថានភាពជាក់ស្ដែង យើងអាចដឹងខ្លះៗថា មូលហេតុនាំឲ្យពួកគេ ចាកចេញជាបន្តបន្ទាប់បែបនេះ ដោយសារតែការងាររកស៊ី នៅក្នុងខេត្តព្រះសីហនុ មានការផ្លាស់ប្តូរ ខណៈមានអ្នកជំនួញចិនខ្លះ ខាតបង់ដើមទុនអស់ច្រើន ពីការធ្វើជំនួញ និងបញ្ហាជាច្រើនផ្សេងៗទៀត៕
មតិយោបល់