ប៉ៃលិនៈ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត បុកនឹងរថយន្ត បណ្តាលឲ្យមនុស្សស្លាប់ចំនួន១នាក់ រងរបួសស្រាលចំនួន៣នាក់ រងរបួសធ្ងន់ចំនួន១នាក់ និងខូចខាតរថយន្តចំនួន២គ្រឿង។
កាលពីវេលាម៉ោង៤និង៥០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិអូរប្រឹស សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ប្រភពព័ត៌មានឲ្យដឹងថា អ្នកបើកបររថយន្តបង្ករឈ្មោះ ឈាន ម៉ានី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូរស្ងួត សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសធ្ងន់) ដោយបើកបររថយន្តម៉ាកCamry ពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ2A-7083 (ខូចខាតធ្ងន់) មានអ្នករួមដំណើរទី១ឈ្មោះ ស៊ន អ៊ីសារ៉ា ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (របួសស្រាល) និងអ្នករួមដំណើរទីម្នាក់ទៀតឈ្មោះ ម៉ែន សុខ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន (ស្លាប់នៅនឹងកន្លែងកើតហេតុ)។ ចំណែកអ្នកបើកបររថយន្តរងគ្រោះឈ្មោះ ប៉ុល ភាស់ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិឬស្សី១គុម្ព ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (របួសស្រាល) ដោយបើកបររថយន្តម៉ាកសាំយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ2C-9648 (ខូខាតធ្ងន់) និងអ្នករួមដំណើរចំនួន១នាក់ឈ្មោះ ភុំ ហន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិត្រពាំងអណ្តើក ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ (របួសស្រាល)។
បច្ចុប្បន្នជនរងគ្រោះ (ស្លាប់) ត្រូវបានបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ជនរងរបួសត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ចំណែកវត្ថុតាងរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដើម្បីរងចាំការដោះស្រាយ៕
https://youtu.be/MoP7ZaG4EZQ
មតិយោបល់