ព័ត៌មានជាតិ

ក្មេងស្រីម្នាក់លង់ទឹកស្លាប់ ខណៈសុំបងប្រុសទៅបេះត្រកួនជាមួយ

បាត់ដំបងៈ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ៣និង១០នាទីរសៀល នៅចំណុចក្រុមទី១៤ ភូមិស្វាយជ្រុំ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង មានករណីក្មេងលង់ទឹកស្លាប់។

ជនរងគ្រោះឈ្មោះ ហេង ឡៃហ៊ួង ភេទស្រី អាយុ ៩ឆ្នាំ ។

សូមបញ្ជាក់៖ ករណីនេះ សមត្ថកិច្ចចុះដល់ទីតាំង ត្រួតពិនិត្យកោសល្យវិច័យសព រួចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនរងគ្រោះបានសុំបងប្រុសទៅបេះត្រកួនជាមួយក្មេង ៣នាក់ទៀត ស្រាប់តែបានមួយសន្ទុះក្រោយមក ក្មេងស្រីរងគ្រោះក៏សុំបងប្រុសដើរមកផ្ទះមុន ប៉ុន្តែអកុសលធ្លាក់អណ្ដូងលង់ទឹកស្លាប់ ៕

មតិយោបល់