ព័ត៌មានជាតិ

សមត្ថកិច្ចចាប់បង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព និងផ្ទុកសារធាតុគីមី

ភ្នំពេញ: យោងតាមផេកស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច លោកឧត្តមសេនីយ៍ត្រី ម៉ៅ រង្សី ស្នងការរងទទួលដឹកនាំការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកនាយការិយាល័យ បានដឹកនាំកម្លាំងសហការជាមួយសមត្ថកិច្ចកាំកុងត្រូល ដោយបានធ្វើការឃាត់ចាប់បានបង្គានាំចូលពីប្រទេសវៀតណាមខូចគុណភាព ដែលមានផ្ទុកដោយសារធាតុគីមីដើម្បីរក្សាទុកបានយូរ ដែលមានផលប៉ះពាល់ខ្លាំងដល់សុខភាពអ្នកដែលបរិភោគ ចំនួន៦ តោន និង៥០០ Kg ៕

មតិយោបល់