ភ្នំពេញៈ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០និង៣០នាទីព្រឹក កម្លាំងផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកំលាំងគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ តាន់ គុណតារ អនុប្រធានលេខាធិការដ្ឋាន ដោយមានការចុះដឹកនាំនិងសម្របសម្រួលដោយ លោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការត្រួតពិនិត្យជាក់ស្តែង និងដកហូតវត្ថុតាង
ផ្ទះបើកលក់ឡេ មួយកន្លែង ដែលមានទីតាំងផ្ទះលេខ៥៨z ផ្លូវលេខ១៣៤z ក្រុមទី២៣ ភូមិ៧ សង្កាត់ផ្សារដេបូទី២ ខណ្ឌទួលគោក ។
ក្នុងកិច្ចប្រតិបត្តិការនេះគណៈ:កម្មការសម្រេចធ្វើការដកហូតវត្ថុតាងមួយចំនួនដែលពាក់ព័ន្ធបទល្មើសក្លែងក្លាយ និងឃាត់ខ្លួនម្ចាស់
កន្លែងលក់ឡេ ចំនួនម្នាក់ឈ្មោះ យ៉ាង ផាន់ណា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ បញ្ជូនទៅនាយកដ្ឋានប្រយុទ្ធប្រឆាំងបទ
ល្មើសក្លែងក្លាយដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់