ព័ត៌មានជាតិ

សូមបងប្អូនប្រុងប្រយ័ត្ន! ករណីដុតធូបបណ្ដាលឲ្យឆេះផ្ទះមួយខ្នង

កំពង់ធំ: នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨និង០០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះ ភូមិត្រពាំងផ្អៀក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ម្ចាស់ផ្ទះឈ្មោះ វ៉ា សុខា ភេទស្រី អាយុ ៥៨ឆ្នាំ។

មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសដុតភ្លើងធូប ផ្ទះទំហំ០៤ម៉ែត្រx០៦ម៉ែត្រ ធ្វើអំពីឈើដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី។

ខូចខាត៖
-ឆេះផ្ទះមួយខ្នងទាំងស្រុង
-ទូរទស្សន៍ចំនួន ០១គ្រឿង
-អាគុយចំនួន ០១គ្រឿង
-សូឡាចំនួន ០១ផ្ទាំង
-ម៉ាស៊ីនដេរចំនួន ០១គ្រឿង
-ស្រូវចំនួន ០៣បេ និងសម្ភារក្នុងផ្ទះមួយចំនួនទៀត។

ហេតុការណ៍នេះរថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកប្រាសាទបល្ល័ង្ក មិនបានចេញអន្តរាគមន៍នោះទេ មូលហេតុព័ត៌មានយឺតយ៉ាវ៕

មតិយោបល់