ព័ត៌មានជាតិ

WSJ៖ Microsoft ចង់​ទិញ​ឧបករណ៍ Nokia តែ​ការចរចា​បរាជ័យ​

ក្រុមហ៊ុន Microsoft ថ្មីៗ​នេះ បាន​និយាយ​ជា​ក្រុមហ៊ុន Nokia ក្នុងការ​ទិញយក​ឧបករណ៍​របស់​ក្រុមហ៊ុន Nokia ប៉ុន្តែ​ការពិភាក្សា​ត្រូវ​បរាជ័យ នេះ​បើ​យោងតាម​សារព័ត៌មាន Wall Street Journal រាយការណ៍​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ​។​
​ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ដកស្រង់​ខ្លឹមសារ​ចេញពី WSJ ថា ការពិភាក្សា​ទិញ​នោះ​អាច​នឹងត្រូវ​ធ្វើឡើង​នៅក្នុង​ខែ​នេះ​។ នេះ​បើ​យោងតាម​ប្រភព​ដែល​មិន​បង្ហាញ​អត្តសញ្ញាណ​បាន​ប្រាប់​សារព័ត៌មាន​ខាងលើ​។
​ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Nokia បាន​សហការគ្នា​អស់​រយៈពេល ២​ឆ្នាំ​មកហើយ លើ​ការប្រើប្រាស់​នូ​វប្រ​ព័ន្ធដំណើ​រការ Windows Phone នៅលើ​ស្មា​ត​ហ្វូ​ន​របស់ Nokia​។​
​គួរបញ្ជាក់​ផងដែរ​ថា តំណាង​របស់​ក្រុមហ៊ុន​ទាំងពីរ​បាន​បដិសេធ​មិន​ផ្ដល់យោបល់ អ្វី​ទាំងអស់​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​ខាងលើ​៕

microsoft-nokia

មតិយោបល់