ព័ត៌មានជាតិ

ប្រមូលផ្ដុំគ្នា ជួញនិងជក់គ្រឿងញៀន ត្រូវសមត្ថកិច្ចចុះបង្ក្រាបដល់សម្បុក ច្របួចបានជនសង្ស័យជាច្រើននាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ជនសង្ស័យចំនួន១០នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបចាប់ខ្លួនបាន រួមជាមួយថ្នាំញៀន៣៣កញ្ចប់ កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ នៅដីវាល ក្រោយភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

កម្លាំងប្រតិបត្តិការបង្ក្រាបខាងលើ ក្រោមបញ្ជាពីលោកវរសេនីយ៍ទោ មន វុធី អធិការខណ្ឌពោធិ៍សែនជ័យ ដឹកនាំកម្លាំងផ្ទាល់ដោយលោក វរសេនីយ៍ត្រី ភួង បូណា អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន លោក ថេង កុសល នាយប៉ុស្តិ៍ចោមចៅ៣ ចុះទៅបង្ក្រាបនៅទីតាំងខាងលើ ឃាត់ខ្លួនបានជនសង្ស័យ ជួញដូរថ្នាំញៀនម្នាក់ ៦នាក់ទៀត ជក់ថ្នាំញៀន សរុប៧នាក់ ដកហូតបានថ្នាំញៀនចំនួន៣៣កញ្ចប់ ម៉ូតូចំនួន២គ្រឿង ។

ជនសង្ស័យទាំង១០នាក់៖
១ ឈ្មោះ ភី កក្កដា ហៅស្លេក ភេទប្រុស អាយុ២៧ឆ្នាំ ជាម្ចាស់ថ្នាំញៀន ២ ឈ្មោះ ឈន ធី ភេទប្រុស អាយុ១៦ឆ្នាំ
៣ ឈ្មោះ ហ៊ាញ តឿម ភេទប្រុស អាយុ១៩ឆ្នាំ
៤ អ៊ុន ប៊ុនធិន ភេទប្រុស អាយុ១៦ឆ្នាំ
៥ ឈ្មោះ ថា ឌី ភេទប្រុស អាយុ១៧ឆ្នាំ
៦ ឈ្មោះ ទ្រី ប្រុស អាយុ២៧ឆ្នាំ
៧ ឈ្មោះ អ៊ឹម ហៀង ភេទប្រុស អាយុ២៣ឆ្នាំ
៨ ឈ្មោះ យឺន សំណាង ភេទប្រុស អាយុ១៦ឆ្នាំ
៩ ឈ្មោះ យិន សុខនី ភេទប្រុស អាយុ២០ឆ្នាំ
១០ ឈ្មោះ សំ ចំណាន ភេទប្រុស អាយុ១៨ឆ្នាំ។

ជនសង្ស័យទាំង១០នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចនាំខ្លួនទៅផ្នែកជំនាញខណ្ឌ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់