ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ស្រវឹងស្រាដេកលើផ្លូវដែក ត្រូវរថភ្លើងបើកកិនស្លាប់នឹងកន្លែងកើតហេតុ

បាត់ដំបង: កាលពីវេលាម៉ោង ១២ និង​ ០០នាទីយប់រំលងអធ្រាត្រថ្ងៃទី០៧ ខែ មករា ឆ្នាំ២០២០ ស្ថិតក្រុមទី២២ ភូមិគោកត្រប់ ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង លើផ្លូវរថភ្លើងរវាង អ្នកថ្មើរជើង និង រថភ្លើង។

ជនរងគ្រោះឈ្មោះ ឈួន ចាន់ធូ ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅភូមិកៀនកែស២ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង។

ដំណើររឿង៖ មុនពេលកើតហេតុ មានអ្នកថ្មើរជើងម្នាក់ដេកលើផ្លូវរថភ្លើងក្នុងសភាពស្រវឹងស្រា ខណ:មកដល់វេលខាងលើក៏មានរថភ្លើងមួយខ្សែ ទិសដៅពីជើងទៅត្បូង បានកិនជនរងគ្រោះកំពុងដេកលើផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែករថយន្តបើកទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើកំណត់ហេតុ និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់