ព័ត៌មានជាតិ

ស្លុតណាស់! ចោរធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ក្មេងស្រីអាយុ ១១ឆ្នាំ ទាក់សំពត់ជនរងគ្រោះ អូសប្រហែល២០០ម៉ែត្រ

ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៨និង២២ នាទីយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលរកាពប្រាំ នៃអធិការដ្ឋាននគរ បាលស្រុកត្បូងឃ្មុំ បានចុះប្រតិបត្តិការ ស្រាវជ្រាវបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីឆក់ទូរស័ព្ទ នៅចំណុចតាមផ្លូវក្រាលកៅស៊ូ ភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ជនសង្ស័យឈ្មោះនឿន ណាល់ ភេទប្រុស អាយុ ៣៣ ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិប្រផាត់ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ដំណើររឿង៖ ជនសង្ស័យ បានជិះម៉ូតូ០១ គ្រឿង ម៉ាកឆ្លាម ពណ៌ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង មកដល់ចំណុចកើតហេតុ បានជួបក្មេងស្រីម្នាក់ ឈ្មោះ ស្រ៊ុន សុភានី អាយុ១១ឆ្នាំ កំពុងនិយាយទូរស័ព្ទ ដើរទៅហៅឪពុកឲ្យមកឌុបទៅផ្ទះវិញ។

រំពេចនោះ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះ បម្រុងជិះម៉ូតូរត់ តែត្រូវបានសំពត់រ៉ូបជនរងគ្រោះ ប៉ើងចូលទៅក្នុងច្រវាក់ម៉ូតូជនសង្ស័យ ជាប់អូសជនរងគ្រោះចម្ងាយប្រមាណ ២០០ម៉ែត្រ ដល់មុខរោងបុណ្យ កំពុងមានមនុស្សច្រើន ព្រមទាំងកម្លាំងប្រជាការពារ នៅទីនោះផង ឮសំទ្បែងជនរងគ្រោះស្រែកឲ្យជួយ ទើបធ្វើការអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្ដង។

ក្រោយកើតហេតុ ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

មតិយោបល់