ព័ត៌មានជាតិ

អនិតិជន២នាក់ ធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ពោធិ៍សាត់: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ករណីឆក់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៧ និង ៣០នាទីយប់ ត្រង់ចំណុចលើផ្លូវជាតិលេខ៥ ស្ថិតនៅភូមិសំរោង ឃុំក្បាលត្រាច ស្រុក្រគរ ខេត្តពោធិ៍សាត់។

ជនសង្ស័យចំនួន២នាក់រួមមាន៖
១/ឈ្មោះ ជឿន ចន្នី ហៅក្តួច ភេទប្រុស អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិកណ្តាល ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២/ឈ្មោះ អ៊ុន រ៉ាវីត ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមកម្រ៉ែង ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិសាត់។
ជនរងគ្រោះឈ្មោះ សុខ ស្រីអែម ភេទស្រី អាយុ ១៥ ឆ្នាំ ជនជាតិខ្មែរ មុខរបសិស្ស រស់នៅភូមិសំរោង ឃុំក្បាលត្រាច ស្រុកក្រគរ។
ជនរងគ្រោះឈ្មោះ រុន ចន្នី ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុរបរកម្មកររោងចក្រ រស់នៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សម្ភារ:បាត់បង់៖
-ទូរស័ព្ទម៉ាក អូប៉ូ ពណ៌ខ្មៅ ១គ្រឿង
-ទូរស័ព្ទ១គ្រឿងម៉ាក ហ៊ូវៃ
-លុយខ្មែរ ២៦០០០០០រៀល
-លុយដុល្លា៥០ ដុល្លា
-បណ្តោងខ្សែកព្រះ១។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់