ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជានឹងក្លាយជាម្ចាស់ផ្ទះម្ដងទៀតនៃកម្មវិធី « Miss Planet International »

កាលពីរាត្រីថ្ងៃទី ៨ មករា មានពិធីទទួលស្វាគមន៍ ដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជា ជាថ្មីម្ដងទៀតរបស់ម្ចាស់ជ័យលាភី Miss Planet International2019 កញ្ញ Monique Best របស់ប្រទេស អាហ្វ្រិកខាងត្បូង។ ក្រោមការចូលរួម ស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ហ៊ុន សុផា ជំនួយការអមទីស្ដីការគណ:រដ្ឋមន្ត្រី និងជាប្រធានទីផ្សារផ្នែកបវរកញ្ញា វេជ្ជ ទីវ វីរ: Le Premier Healthcare ព្រមទាំងភរិយាលោកស្រី សរ កេសារ៉ា នៅឯព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។

បើតាមសម្តីរៀបរាប់ ដោយផ្ទាល់ពីកញ្ញាMonique best បានឲ្យដឹងថា កញ្ញា មកដល់ប្រទេសកម្ពុជា គឺជាអារម្មណ៏មួយចង់មកចូលរួមយូរមកហើយ ទើបតែមានពេលវេលាសមស្រប។ កញ្ញាមកកាន់ប្រទេសកម្ពុជាចំនួន៧ សប្ដាហ៍ ដើម្បីបំពេញបេសកម្មជាច្រើន ដូចជាផ្សព្វផ្សាយបរិស្ថាន ទេសចរណ៏ និង ការចូលរួមបង្ហាញវត្តមាន និងបទពិសោធន៏ ស្តីពីការប្រកួត Miss Planet International 2020 និងចូលរួមលើកទឹកចិត្តដល់បេក្ខភាព ដែលប្រឡងទាំងអស់ឱ្យមានការតស៊ូ និង ខិតខំប្រឹងប្រែង ដើម្បីឱ្យបានទទួលនូវជ័យលាភី ក្នុងកម្មវិធីដែលនឹងប្រព្រឹត្តឡើងនៅខែមេសា ឆ្នាំ២០២០ខាងមុខនេះ។

កញ្ញាបន្តថា ក្រោយជាប់ជាបវរកញ្ញា មកនាងបានចូលលរួមកម្មវិធីជាច្រើនដូចជាផ្សាយពីការ ការពារបរិស្ថាន ចូលរួមលើកទឹកចិត្តកុមារកំព្រា ជាដើម។ ពិសេសនាង ក៏បានចែករំលែក បទពិសោធន៍នៅស្រុកខ្មែរកន្លងមក ដែលនាងបានទទួល ដូចជាវប្បធម៌ និងសុជីវធម៌ដែលខ្មែរមាន។ លើសពីនេះ នាងនឹងចូលរួមកម្មវិធី សន្និសីទសារព័ត៌មាន ដែលធ្វើឡើងនៅកម្ពុជា ស្តីពីការប្រឡងជាលក្ខណ:អន្តរជាតិ ដែលមាន៧៥ប្រទេស ហើយកម្ពុជាធ្វើជាអ្នករៀបចំ មានរូបនាងក៏ចូលរួមបំផុសផងដែរ។

ជាងនេះទៅទៀត កញ្ញាក៏បង្ហាញអារម្មណ៏ថា នាងពេញចិត្តគ្រប់ទីកន្លែងទាំងអស់នៅស្រុកខ្មែរ ។ ហើយនេះ ដំណើរទស្សនកិច្ចដ៏វែងអន្លាយមួយ អាចឱ្យនាងបានត្រឡប់ មកសិក្សាពីទីកន្លែងដែលនាងធ្លាប់បានទៅ កាលពីលើកមុនដូចអ្វី ដែលនាងបានគ្រោងទុក។ ពិសេស គឺខេត្តសៀមរាប ពិសេសតំបន់ប្រាសាទអង្គរវត្ត ព្រោះនាងមានការចាប់អារម្មណ៍ និងស្រឡាញ់ចូលចិត្តទីនោះជាខ្លាំង៕

មតិយោបល់