ព័ត៌មានជាតិ

ករណីផ្ទុះធុងហ្គាសបណ្ដាលឲ្យ ២នាក់ឪពុកកូន ស្លាប់ និងរងរបួសធ្ងន់ នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នៅវេលាម៉ោង ១១និង០០នាទីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានអគ្គិភ័យ (ផ្ទុះធុងហ្គាស) ត្រង់ចំណុចផ្ទះបញ្ចូលហ្គាស ភូមិស្វាយមីង ឃុំបារគូ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ណែម សុកុល ភេទប្រុស អាយុ ៣៧ឆ្នាំ(ឪពុក របួសធ្ងន់) និងកូនឈ្មោះ កុល រ៉ាវុធ ភេទប្រុស អាយុ ៤ឆ្នាំ ស្លាប់នៅកន្លែងកើតហេតុ បច្ចុប្បន្ននៅភូមិឃុំកន្លែងកើតហេតុខាងលើ។

សភាពនៃរឿងហេតុ៖ យោងតាមការបំភ្លឺរបស់បងជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ
កំពុងបញ្ចូលហ្គាសនៅក្នុងផ្ទះកន្លែងកើតហេតុខាងលើ ស្រាប់តែធ្លាយទុយោផ្ទុះធុងហ្គាស បណ្ដាលឲ្យឆាបឆេះតែម្ដង។

សម្ភារៈខូចខាតមាន៖
-ផ្ទះ១ខ្នង ថ្មក្រោម ប្រក់ស័ង្កសី ទំហំ ៤x៥
-ធុងហ្គាសចំនួន ១១ធុង ក្នុង ១ធុងមានចំណុះទម្ងន់ ១៣.៣គីឡូក្រាមខូចខាតទាំងស្រុង
-ផ្សេងៗ គ្មាន

មូលហេតុ៖ បណ្ដាលមកពីធ្លាយធុងហ្គាស។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាងលើ ធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ៕

មតិយោបល់