ព័ត៌មានជាតិ

គ្រឿងញៀនបំផ្លាញ អ្នក គ្រួសារ និង សង្គមជាតិ

ព្រះសីហនុ:​ នៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០ នៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន។

ជនសង្ស័យចំនួន៦នាក់រួមមាន៖
១/ឈ្មោះ សុខ សុភ័ក្រ អាយុ ១៦ ឆ្នាំ។
២/ឈ្មោះ លឹម សុបញ្ញា អាយុ ២១ ឆ្នាំ។
៣/ឈ្មោះ លីវ ម៉ាឌិន អាយុ ៣០ ឆ្នាំ។
៤/ឈ្មោះ យិន ផៃ អាយុ ១៧ ឆ្នាំ។
៥/ឈ្មោះ សាំង ឡុង អាយុ ២១ ឆ្នាំ។
៦/ឈ្មោះ កែប បិ ភេទប្រុស អាយុ ៣៦ ឆ្នាំ។

វត្ថុតាងដកហូតបាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀនចំនួន២៩កញ្ចប់តូច
-ទូរស័ព្ទដៃ៤គ្រឿង និងអាយផេត១គ្រឿង
-ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ១កញ្ចប់ធំ
-អាវុធខ្លីប្រភេទបាញ់ខ្យល់១ដើម មានគ្រាប់៣គ្រាប់ និងទូរស័ព្ទដៃ១គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់