ព័ត៌មានជាតិ

រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នា បណ្ដាលឲ្យតៃកុងម្នាក់ គាបជាប់ក្នុងទ្បានស្លាប់

ស្វាយរៀង: (ព័ត៌មានបឋម) នៅវេលាម៉ោង ២ និង ២០នាទីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ១ ភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិក ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ គួរឲ្យរន្ធត់ រថយន្តកុងតឺន័រពីរគ្រឿងបុកគ្នា បណ្ដាលឲ្យតៃកុងម្នាក់គាបជាប់ក្នុងទ្បានស្លាប់ភា្លមៗតែម្ដង ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ខណ:ពេលនេះ សមត្ថកិច្ច បានចុះអន្តរាគមន៍នៅទីតាំងខាងលើហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់