ព័ត៌មានជាតិ

Update៖ អគ្គិភ័យឆាបឆេះឃ្លាំងស្តុបអីវ៉ាន់មួយកន្លែង នៅខណ្ឌ៧មករា

ភ្នំពេញ: កាលពីវេលាម៉ោង ៩និង០០នាទីយប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាប់ឆេះឃ្លាំងស្ដុបអីវ៉ាន់ តាមបណ្តោយផ្លូវ១០៥ នៅចំណុចក្បែរនឹងផ្លូវភ្លោះអូរឬស្សី ស្ថិតនៅក្នុង សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុខាងលើនេះគឺ មានប្រជាពលរដ្ឋដែលរស់នៅក្បែរហ្នឹងកន្លែងកើតហេតុ គាត់តេមកប្តឹងរាយការណ៍ប្រាប់ថា នៅឃ្លាំងមួយកន្លែងដែលនៅលើផ្លូវ១០៥ កំពុងតែមានភ្លើងឆេះ
ចេញជាអណ្តែតភ្លើងយ៉ាងសន្ធោសន្ធៅ ទើបសមត្ថកិច្ចប៉ុស្តិ៍បឹងព្រលឹត បានចុះមកដល់ទីតាំងកន្លែងកើតហេតុរួច
រាយការណ៍ទៅឲ្យរថយន្តពន្លត់អគ្គិភ័យ ចុះមអន្តរាគមន៍បាញ់ពន្លត់ដោយក្នុងនោះ មានរថយន្តពន្លត់អត់គ្គិភ័យ ដែលរបស់សាលាខណ្ឌ៧មករា មកចំនួន ១គ្រឿងរីឯរថយន្ត ពន្លត់អគ្គិភ័យរបស់សង្នការរាជធានីភ្នំពេញចំនួន ២គ្រឿង បាញ់ពន្លត់បានទាន់ពេលវេលាតែម្តងសំណាងល្អហើយ ដែលឃ្លាំងខាងលើនេះគឺ មិនមានស្តុបអីវ៉ាន់អីធ្ងន់ធ្ងរ គ្រាន់តែឆេះក្រដាស់នឹងគ្រឿងជ័រមួយចំនួនតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុខាងលើនេះ រថយន្តពន្លត់អគ្គិភ័យបានរលត់អស់ទាំងស្រុងនៅវេលាម៉ោង ៩នឹង១៥នាទីយប់ថ្ងៃដដែល៕

មតិយោបល់