កណ្តាលៈ ករណីបង្រ្កាប់ល្បែងស៊ីសងខុសច្បាប់ (កន្ទុយលេខ) នៅថ្ងៃទី ០៩ ខែ មករា ឆ្នាំ២០២០ ម៉ោង២និង ១០នាទី នៅចំណុច ផ្សារព្រែកហូរ ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនល្មើស១នាក់ឈ្មោះ អោម សុវណ្ណរិទ្ធ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ទីលំនៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករកត់ឆ្នោត (ឃាត់ខ្លួន) ។
សំភារៈចាប់យក៖
១- លុយខ្មែរចំនួន ២៥, ៤០០ រៀល ។
២- សេរីលទ្ធផលឆ្នោតខ្មែរចំនួន ៧ សន្លឹក ។
៣- សេរីលទ្ធផលឆ្នោតវៀតណាមចំនួន ៦ សន្លឹក ។
៤- ក្រដាសកត់ឆ្នោតខ្មែររួចចំនួន ១០ សន្លឹក ។
៥- ក្រដាសកត់ឆ្នោតវៀតណាមចំនួន ១១ សន្លឹក ។
៦- ប៊ិចពណ៌ខៀវចំនួន ១ ដើម ។
៧- ក្រដាសកាបោន ២ សន្លឹក ។
៨- លទ្ធផលឆ្នោតVN lotory ១ សន្លឹក ។
តាមប្រភពព័ត៌មានកាលពីវេលាកើតហេតុខាងលើ កម្លាំងនគរបាលផ្នែកយុត្តិធម៌បានចុះទៅឃាត់ខ្លួនជនសង្ស័យកំពុងតែរកស៊ីកត់ឆ្នោតនៅចំណុចផ្សារព្រែកហូរ ព្រមទាំងដកហូតវត្ថុតាងបញ្ជួនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី ៕
មតិយោបល់