ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ: នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ជាក់សែ្តង ដែលបានប្រព្រឹត្តបទលើ្មសរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ ។

ជនសង្ស័យ២នាក់១-ឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរកម្មករ អាងចិញ្ចឹមត្រី សា្នក់នៅជិតវត្តនិរោធ ។ ២-ឈ្មោះ ជាង បៅស៊ីង ភេទប្រុស អាយុ២២ឆាំ្ន ជនជាតិវៀតណាម មុខរបរជាងកាត់សក់ សា្នក់នៅកាស៊ីណូបុកបៃ ក្រុងបាវិត ខេត្តស្វាយរៀង។

វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់តូច និង ម៉ូតូមួយគ្រឿងម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FT-7134។

ដំណើររឿងហេតុ៖ នៅថៃ្ងទី២៨ ខែកក្កដា ឆាំ្ន២០២០ វេលាម៉ោង០៩និង០០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រទះឃើញជនសង្ស័យចំនួន០២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាកសង់ កូរ៉េ ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1FT-7134 ឆ្លងកាត់គោលដៅត្រួតពិនិត្យ នៅចំណុចផ្លូវព្រះមុនីវង្ស កែងផ្លូវ៣៦០ ភូមិ០៧ សង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពញ មើលទៅគួរឲ្យមានការសង្ស័យ និងមានការភ័យខ្លាច នៅពេលដែលឃើញកម្លាំងសមត្ថកិច្ច នៅពេលនោះកម្លាំងសមត្ថកិច្ចបានធ្វើឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ ដើម្បីត្រួតពិនិត្យ និងឆែកឆេរ ឃើញគ្រឿងញៀនចំនួនមួយកញ្ចប់តូចលាក់ទុកក្នុងដៃរបស់ជនសង្ស័យឈ្មោះ វ៉ាន់ រ៉ាវី ហៅ យ៉ាវ ភ្លាមនោះកម្លាំងសមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង​ ដើម្បីធើ្វការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់