ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ ឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវម៉ូតូ១គ្រឿងបុកពីក្រោយ បណ្ដាលឲ្យបុរសម្នាក់របួសធ្ងន់

ភ្នំពេញ: កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៨ និង ៤០នាទីយប់ លើផ្លូវ៥០ម៉ែត្រ ត្រង់ចំណុចមុខច្រកចូលបុរី ប៉ែង ហួត ស្ថិតភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍១កើតឡើងរវាងរថយន្តនឹងម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ក្រហមស ពាក់ផ្លាកលេខ ភ្នំពេញ 5A-1736 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ទិសដៅពីលិចទៅកើត មកដល់ចំណុចខាងលើធ្វើការបត់ឆ្វេងឆ្លងផ្លូវ ក៏ត្រូវម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1E-2015 បើកបរដោយឈ្មោះ លឹម លី ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិវាល ឃុំទួលសាលា ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បុកចំពីក្រោយហើយដួលបោកទៅនឹងថ្នល់បណ្ដាលឲ្យរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់