ព័ត៌មានជាតិ

កុងតៃន័រក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បុកកៀររថយន្តកូរ៉ូឡា ខ្ទេចមួយចំហៀង បែកកង់២គ្រាប់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តកុងតៃន័រ បើកបុកកៀររថយន្តកូរ៉ូឡា កំពុងឈប់ស្ងៀម ដើម្បីឲ្យយានខាងមុខឆ្លងកាត់ បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង បែកកង់អស់២គ្រាប់។

ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៣ កែងផ្លូវបេតុង ភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុ រថយន្តកូរ៉ឡា ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2P-8891 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមផ្លូវជាតិលេខ ៣ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ ឈប់ចតស្ងៀម ដោយសារមានយានយន្តឆ្លងកាត់ ចេញពីពីផ្លូវបេតុងភូមិ ខណៈនោះស្រាប់តែរថយន្តកុងតៃន័រ ម៉ាក FUSO ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ 3E-7107 សណ្តោងរ៉ឺម៉កសឺមី ផ្ទុកទូកុងតៃន័រ ពាក់ស្លាកលេខ ព្រះសីហនុ 4A-2705 ជារថយន្តរបស់ក្រុមហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ ធ្វើដំណើរពីជើងទៅត្បូង បុកកៀររថយន្តកូរ៉ូឡាពីចំហៀងខាងឆ្វេង បណ្តាលឲ្យខ្ទេចមួយចំហៀង បែកកង់២គ្រាប់មុខក្រោយ ខាងឆ្វេង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅយករថយន្តដាក់កៀនខាង ដើម្បីជៀសវាងការកកស្ទះចរាចរណ៍ និងទុកឱកាសឲ្យភាគីសងខាងចរចាគ្នា ដោយខាងរថយន្តកុងតៃន័រ ចេញសងថ្លៃខូចខាត១៥០ដុល្លារ តែភាគីរថយន្តកូរ៉ូឡា ទាមទារ៥០០ដុល្លារ ជជែកមិនត្រូវគ្នា ទើបសមត្ថកិច្ចវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់