ព័ត៌មានជាតិ

ជាងតទឹកម្នាក់បាក់ជន្ទារ បណ្ដាលឲ្យធ្លាក់ពីជាន់ទី៣ រងរបួសធ្ងន់

ព្រះសីហនុ: នៅថ្ងៃទី១០ ខែមករា​​ ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទីព្រឹក មានករណីមនុស្សធ្លាក់ពីលើផ្ទះល្វែងកម្ពស់ ៣ជាន់ ស្ថិតក្នុងភូមិ១ ឃុំអូត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។

ផ្ទះសំណង់ជារបស់ឈ្មោះ លី ឡាយ ។
ជនរងគ្រោះឈ្មោះ សុង ធី ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរជាងតទឹក រស់នៅភូមិឃុំកើតហេតុខាងលើ។

មូលហេតុ៖ ឡើងតទឹកនៅជាន់ទី ៣ ហើយបាក់ជន្ទារធ្លាក់មកលើគំនរកុងផ្លាកកេ បណ្ដាលឲ្យរងរបួសធ្ងន់ ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់