(ញូដេលី)៖ អត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 នៅថ្ងៃពុធ ទី២៦ ខែឧសភានេះក្នុងប្រទេសឥណ្ឌា នៅតែស្ថិតក្នុងកម្រិតខ្ពស់បំផុតដដែលដោយអ្នកជំងឺ ៤,១៥៧នាក់ទៀតបានស្លាប់ និងមនុស្ស ២០៨,៩២១នាក់ឆ្លងជំងឺនេះ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅ។
ក្រោយការបូកសរុបតួលេខថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនដល់លើស ២៧លានករណី ក្នុងនោះមានអ្នកស្លាប់សរុប ៣១១,៣៨៨នាក់ និងជាសះស្បើយវិញ ២៤.៣៥លាននាក់ ខណៈអ្នកជំងឺរហូតដល់ទៅ ២.៥លាននាក់ទៀត កំពុងបន្តសម្រាកព្យាបាល៕
Reuters
មតិយោបល់