ព័ត៌មានជាតិ

យុវជនម្នាក់ រក្សាទុកនូវសារធាតុញៀនខុសច្បាប់ត្រូវបានសមត្ថកិច្ចបង្ក្រាបបាន!

បាត់ដំបងៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលអូរដំបង១ នៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការឃាត់ខ្លួន ពាក់ពន្ធ័នឹងករណីរក្សាទុកនូវសារធាតុញៀនខុសច្បាប់។

ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រុមទី៣៥ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ រឿត សីហា ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅក្រុមទី១៩ ភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកកICE) ចំនួន១កូនថង់ទម្ងន់១,៥៣ក្រាម (ទាំងសំបក), ទូរសព្ទដៃស៊េរីចាស់ចំនួន១គ្រឿង, កាបូបស្ពាយសម្រាប់ដាក់ថ្នាំញៀនចំនួន១ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងកំពុងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់បន្តទៀត៕

មតិយោបល់