ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ប្រាប់ម្ដាយថា ទៅរៀនគួរនៅវិទ្យាល័យព្រែកឯង ស្មើនេះហើយមិនឃើញត្រឡប់មកផ្ទះវិញទេ

ភ្នំពេញ: កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១២និង២៥នាទីរសៀល មានករណីបាត់ក្មេងស្រីម្នាក់ឈ្មោះ អយ ស្រីណុច អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារមន រាជធានីភ្នំពេញ ជិះម៉ូតូ១គ្រឿងម៉ាក ហុងដា Bets ពណ៌ខៀវលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IB-2523 ដោយប្រាប់ម្ដាយថា ទៅរៀនគួរនៅវិទ្យាល័យព្រែកឯង។

សូមបញ្ជាក់៖ បើមានបងប្អូនប្រជាពលរដ្ឋណាបានឃើញ ក្មេងស្រីដូចមានភិនភាគក្នុងរូបនេះ សូមទំនាក់ទំនងមកលេខទូរស័ព្ទ៖ 093 74 78 78៕

មតិយោបល់