ព័ត៌មានជាតិ

គូព្រេងមិនព្រាត់រត់គេចពីប្រជាពលរដ្ឋ ទៅជួបប៉ូលិសល្បាតជាប់ខ្នោះទាំង ២នាក់

ភ្នំពេញៈ នៅវេលាម៉ោង ១២និង១០នាទីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មានករណីចោរកាច់កសោម៉ូតូ ស្ថិតត្រង់ចំណុចភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យ ២នាក់៖
១/ ឈ្មោះ ឌិន ដូរ៉ា ប្រុស អាយុ ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
២/ ឈ្មោះ កែវ សារ៉ាន់ណា ប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្ដុំផ្សាសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
អ្នកទាំង ២បានធ្វើសកម្មភាពកាច់កសោម៉ូតូ១គ្រឿងម៉ាក និច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ1I-6326។

ជនរងគ្រោះមានឈ្មោះ បញ្ញា រតនា ហៅសុផាន់ម៉ៃ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរជានិសិត្សឆ្នាំទី១ ស្នាក់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនពេលកើតហេតុជនសង្ស័យបានធ្វើសកម្មភាពកាច់កសោម៉ូតូបានសម្រេចហើយ ប៉ុន្តែត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោ ផ្អើលពលរដ្ឋក្បែរខាងដេញចាប់ ចៃដន្យរត់គេចទៅជួបសមត្ថកិច្ចល្បាត ឃាត់ខ្លួនតែម្ដង បច្ចុប្បន្នជនសង្ស័យ ត្រូវកម្លាំងសមត្ថកិច្ចសាកសួរ និងកសាងតាមនីតិវិធី បញ្ជូនទៅអធិការខណ្ឌឫស្សីកែវ ចាត់បន្ត រីឯម៉ូតូប្រគល់ជូនជនរងគ្រោះ៕

មតិយោបល់