ព័ត៌មានជាតិ

ប៉េអឹមខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ: កាលពីវេលាម៉ោង៨និង០៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចផ្លូវ១៩៨៦ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

កម្លាំងកងរាជអាវុធខណ្ឌសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យអាវុធជាតិផ្ទុះ ហើយក៏បានឆែកឆេរជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាកវេវអាល់ហ្វ៉ា ពាក់ស្លាកលេខ ភ្នំពេញ 1FK-8816 រកឃើញមានថ្នាំញៀនមួយកញ្ចប់តូច។ ជនសង្ស័យទាំង០២នាក់ខាងលើនេះមានឈ្មោះទី១ឈ្មោះ បេន ទូចភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងទូប្រេងស្នាក់នៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី០២ ឈ្មោះ ឈូក លីហ៊ួ ភេទប្រុសអាយុ១៨ឆ្នាំមុខបរ ជាងទូប្រេង ស្នាក់នៅភូមិជាមួយគ្នា។

ប្រភពព័ត៌មានពីកងរាជអាវុធហត្ថខណ្ឌសែនសុខបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ កម្លាំងរាជអាវុធខណ្ឌ និងរាជធានីកំពុងធ្វើការត្រួតពិនិត្យ ស្រាប់តែឃើញជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿង ហើយបានឃាត់ឆែកក៏ឃើញមានថ្នាំញៀន ហើយកម្លាំងយើងធ្វើការឃាត់ខ្លួនបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដើម្បីសាកសួរបន្ត៕

មតិយោបល់