ព័ត៌មានជាតិ

ក្មេងទំនើងពីរក្រុមផឹកស៊ីស្រវឹង បង្កហិង្សាវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាង

មណ្ឌលគិរី: នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង០៦និង៣០នាទី នៅចំណុចក្បែរក្រុមហ៊ុនកៅស៊ូ ស្ថិតនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីហិង្សាបង្ករបួសស្នាម០១ករណី បង្កឡើងដោយក្រុមក្មេងទំនើង ពីរក្រុមផឹកស៊ីស្រវឹង បង្កជម្លោះវាយគ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសទាំងសងខាងក្នុងនោះរួមមាន៖

ក្រុទី១៖ ១-ឈ្មោះ ខ្វើង មីន ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ ។ ២-ឈ្មោះ ខ្វើង ខត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរកសិករ។
៣-ឈ្មោះ រិន សីហា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកសិករ ។ ៤-ឈ្មោះ ឈិន ហេង ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ។
អ្នកទាំង០៤ មានទីលំនៅភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។ ចំណែកក្រុមទី២អ្នកបង្ករឿង៖
១-ឈ្មោះ ប៉ាវ ផល ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកសិករ ។ ២-ឈ្មោះ ធួក ចំណាន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ។
៣-ឈ្មោះ ច្រាញ់ ពិន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកសិករ ។ ៤-ឈ្មោះ ងាវ បិត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ ។
ក្រុមបង្ករឿងទាំង០៤ មានទីលំនៅភូមិទ្បៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ។

ក្រុមនេះជិះម៉ូតូចំនួន០៣គ្រឿង ក្នុងនោះទៅបង្ករឿងរួមមាន៖ ១-ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៤ គ្មានស្លាកលេខ ។
២-ម៉ូតូម៉ាកវ៉េវ ពណ៌ក្រហម ផលិតឆ្នាំ២០១៩ គ្មានផ្លាកលេខ ។ ៣-ម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ផលិតឆ្នាំ ២០១៩ គ្មានផ្លាកលេខ ។
ម៉ូតូទាំង០៣គ្រឿង ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ។

មូលហេតុ៖ នាំគ្នាផឹកស៊ីស្រវឹង ក្រុមបង្កបានទៅយកដៃអង្អែលក្បាល ក្រុមម្ខាងទៀត ទើបបង្កជាជម្លោះវាយតប់គ្នាទៅវិញទៅមក បណ្ដាលឲ្យរងរបួសទាំងសងខាងចំនួន០៤នាក់ បញ្ជូនមកសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ។

ក្រុមក្មេងទំនើងដែលប្រើអំពើហិង្សាទាំងពីរក្រុម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលក្រុង សែនមនោរម្យ និងកម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលសុខដុម ឃាត់ខ្លួនដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តតាមនីតិវិធី ៕

មតិយោបល់