ព័ត៌មានជាតិ

ជនបរទេសម្នាក់ បើករថយន្តបុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យពីរនាក់ប្តីប្រពន្ធ រងរបួសធ្ងន់

កោះកុង: នៅថ្ងៃទី ១១ ខែ មករា ឆ្នាំ ២០២០ នាវេលាម៉ោង ១១និង២០នាទីថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង នៅផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ ៩៧-៩៨ ស្ថិតនៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង បង្ករឡើង ដោយរថយន្ត តូយ៉ូតាធុនត្រា ពាក់ស្លាកលេខ ភ្នំពេញ 2AW-8124 ពណ៌ខ្មៅ បើកបរដោយជនបរទេស ឈ្មោះ YANNK LAUS Fraus Francesco Ffrouart ភេទប្រុស អាយុ ៦១ ឆ្នាំ ជនជាតិបារាំង (គ្មានរបួស) បានបើបុកនឹងម៉ូតូ ហុងដាឌ្រីម C125 ពណ៌ ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1H-1717 ពី ចំហៀង ដែលបើកបរដោយឈ្មោះ អេល អ៊ូស្មាន ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម មានទីលំនៅភូមិអូជ្រៅ ឃុំអូជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្ដាល ឲ្យ រងរបួសធ្ងន់ និងអ្នករួមដំណើរឈ្មោះ សុះ សហ្វីយ៉ាស់ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិ ខ្មែរ ឥស្លាម ត្រូវជាប្រពន្ធ រងរបួសធ្ងន់ដូច គ្នា ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះអន្តរាគមន៍ទាន់ពេល និងជួយសង្គ្រោះជនរគ្រោះ ទៅកាន់មន្ទីពេទ្យខេត្តកោះកុង ចំណែក ឯ វត្ថុ តាង យកមករក្សាទុកនៅ អធិការដ្ឋាននគរបាល ស្រុកកោះកុង ដើម្បីរងចាំដោះស្រាយ៕

 

មតិយោបល់