ព័ត៌មានជាតិ

ជនជាតិវៀតណាម ជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ និងប៉ុស្តិ៍ បានស្រាវជ្រាវបង្ក្រាបជាក់ស្ដែង ករណីជួញដូរសារធាតុញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យម្នាក់ថ្នាំញៀន ៤កញ្ចប់តូច កាលពីវេលាម៉ោង២រំលងអធ្រាត្រថ្ងៃទី២៣ ខែមិនា ឆ្នាំ២០១៩ ត្រង់ចំណុចក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យម្នាក់ឈ្មោះ ង្វៀង យ៉ាំងហុង ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅក្រុមទី៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ មុខរបរ មិនពិតប្រាកដ។

សម្ភារ:ដកហូតមាន៖ ក្រាមពណ៌សថ្លាចំនួន៤កញ្ចប់តូច។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានកម្លាំងជំនាញខណ្ឌ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនីតិវិធី៕

មតិយោបល់