ព័ត៌មានជាតិ

ក្រុមប្លន់ប្រដាប់អាវុធមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង បានប្លន់ទៅលើអ្នកបើកបររថយន្តដឹកស្រាបៀរនៅក្នុងស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំងៈ (ព័ត៌មានបឋម) មានករណីប្លន់ប្រដាប់អាវុធ នៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
កាលពីវេលាម៉ោងប្រមាណ៥និង០០នាទី ល្ងាចថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ក្រុមប្លន់ប្រដាប់អាវុធមានគ្នា៤នាក់ជិះម៉ូតូពីរគ្រឿង បានប្លន់ទៅលើអ្នកបើកបររថយន្តដឹកស្រាបៀរពីក្រុងកំពង់ឆ្នាំង យកទៅចែកចាយក្នុងស្រុកកំពង់ត្រឡាច ខណៈដែលម្ចាស់រថយន្តបានចុះដាក់ស្រាបៀរឲ្យម៉ូយនៅតាមផ្ទះ ជនសង្ស័យទាំង៤ នាក់នោះ បានបាញ់គំរាម ២ គ្រាប់តែមិនបណ្ដាលឲ្យរបួសឡើយ ម្ចាស់ឡានដឹកស្រាបៀរ បានរត់ចូលក្នុងផ្ទះពូរបស់គេ ក្រុមចោរប្លន់បាញ់គំរាមដើម្បីទាមទារយកកាបូបលុយ ដែលបានលក់ស្រាបៀរពីផ្សារកំពង់ត្រឡាច តាមដងផ្លូវ សមត្ថកិច្ចកំពុងតែដុតដៃដុតជើង ក្នុងការប្រមូលនូវភស្តុតាង៕

មតិយោបល់