ព័ត៌មានជាតិ

មនុស្ស៤នាក់រងរបួសធ្ងន់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសណ្តោងរបស់ថៃបុកកាមរីហើម ពេញទំហឹង

បាត់ដំបង: ករណីគ្រោះចរាចរណ៍មួយបានកើតឡើងរវាងរថយន្តពីរគ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសស្រីចំនួន០៤នាក់របួសធ្ងន់ស្រាល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង៣០នាទី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចក្រុមទី០១ ភូមិតាសែន ឃុំត្រាង ស្រុកកម្រៀង ខេត្តបាត់ដំបង។

ករណីខាងលើរវាងរថយន្តម៉ាកហ៊ីណូ ពណ៌ស ខៀវ សណ្តោងរ៉ឺម៉ក
ពាក់ស្លាកលេខ ថៃឡង់ 8I-6076
ច័ន្ទបុរី បើកបរដោយជនជាតិថៃ(អ្នកបើកបរគេចខ្លួនបាត់)​និង រថយន្តម្ខាងទៀតម៉ាកតូយូតា កាម៉ារី95 ពណ៌ស្លែ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0199
អ្នកបើកបរឈ្មោះ វ៉ា សុភ័ក្រ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិអូរថ្មី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក (មិនមានរបួស)
អ្នករួមដំណើរទី១-ឈ្មោះ ស្រី មាន ភេទស្រី អាយុ០៦ឆ្នាំ (របួសស្រាល)
២-ឈ្មោះ ដា វ៉ាន់ ភេទប្រុស អាយុ០៤ឆ្នាំ (របួសធ្ងន់)
៣-ឈ្មោះ ម៉ាក់ ស្រីម៉ៅ ភេទស្រី
អាយុ៤៥ឆ្នាំ (របួសធ្ងន់)
៤-ឈ្មោះ ហែម វណ្ណា ភេទស្រី
អាយុ៥៥ឆ្នាំ (របួសធ្ងន់) ទាំង០៤នាក់ រស់នៅភូមិអូរថ្មី
ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេឃើញរថយន្តម៉ាកហ៊ីណូសណ្តោងរ៉ឺម៉កពាក់ស្លាកលេខថៃបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះក្រោយមកក៏ស្រាប់តែឃើញរថយន្តម៉ាកតូយ៉ូតាកាមរីខាងលើបើកបរក្នុងទិសដៅច្រាស់គ្នាបានឡើងជែងរថយន្តមួយគ្រឿងផ្សេងទៀត ភ្លាមនោះក៏បានរ៉េចង្កូតទៅបុករថយន្តថៃខាងលើពេញទំហឹងបណ្តាលឲ្យរថយន្តខូចខាតទាំង០២គ្រឿងនិងអ្នករួមដំណើរ០៤នាក់រងរបួសធ្ងន់ស្រាលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចុះវាស់វែងនិងបញ្ជូនជនរងគ្រោះមកសង្រ្គោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ចំណែកមធ្យោបាយទាំងពីរគ្រឿងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកម្រៀងរងចាំចាត់ការដោះស្រាយ៕

 

មតិយោបល់