កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង ២ រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅលើផ្លូវជាតិ៨ ចន្លោះគីឡូម៉ែត្រ ២៩-៣0 ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បង្កឡើងដោយម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AE-6175 បើកបរដោយឈ្មោះ ពាន សម្រស់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិរកាទី១ ឃុំរការជន្លឹង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (ស្លាប់) និងអ្នករួមដំណើរឈ្មោះ ស្រៀន សុខចាវ ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិជាមួយគ្នា (របួសធ្ងន់) ធ្វើដំណើរពីកើតទៅលិច បានបុកជាមួយរថយន្តមិនចាំម៉ាក (បើករត់គេចខ្លួនបាត់)
ធ្វើដំណើរក្នុងទិសដៅច្រាស់គ្នា។
ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំណែកសព បន្ទាប់ពីធ្វើកំណត់ហេតុ សមត្ថកិច្ចប្រគល់ឲ្យគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕




