ព័ត៌មានជាតិ

ជនបរទេសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់នៅខណ្ឌដូនពេញ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្ដាលឲ្យជនបរទេសម្នាក់ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវនរោត្តម សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនបរទេសខាងលើឈ្មោះ mukinney cornelius ភេទប្រុស អាយុ ៦៤ឆ្នាំ ជនជាតិ ញ៉ូសាឡេន មានប្រពន្ធឈ្មោះ សែ ឡេន ភេទស្រី អាយុ ៤៣ឆ្នាំ ស្នាក់នៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម បានមកទទួលយកសពប្តី ទៅផ្ទះរបស់ខ្លួន។

ដោយឡែកនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១៧និង០០នាទី សមត្ថកិច្ចរាជធានីភ្នំពេញ បានមកយកសពទៅតម្កល់ទុកនៅភ្នំពេញវិញ ដើម្បីទាក់ទងសាច់ញាតិ នៅប្រទេសញ៉ូសាឡេន៕

មតិយោបល់