ព័ត៌មានអន្តរជាតិ

កងកម្លាំងម៉ាលី ចាប់ខ្លួនមេបញ្ជាជាន់ខ្ពស់ក្រុមភេរវកម្មប្រដាប់អាវុធ Ansar Dine

ម៉ាលីៈ តាមប្រភពពីសន្តិសុខម្នាក់ បាននិយាយថា កងកម្លាំងពិសេសម៉ាលី បានចាប់ខ្លួន លោក Mahamoud Barry ជាមេបញ្ជាការកំពូលនៃក្រុមភេរវកម្ម Ansar Dine ភាគខាងជើងប្រទេសម៉ាលី ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦។

លោក Barry ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារនៅជិតព្រៃ Wagadou ក្បែរព្រំដែនជាមួយប្រទេស Mauritania ។

ជនសង្ស័យ កើតនៅក្នុងឆ្នាំ ១៩៧៩ គឺមានទំនាក់ទំនង យ៉ាងជិតស្និទ្ធទៅនឹងលោក Amadou Kouffa ជាមេដឹកនាំ ក្រុមភេរវកម្ម Macina Liberation Front មួយ ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុម Ansar Dine។

បើតាមប្រភព បានអះអាងថា លោក Barry ជាមេបញ្ជាការនៃការវាយប្រហារប្រឆាំង នឹងក្រុមប៉ូលិសកង ពលតូច Nara កាលពីខែមិថុនាឆ្នាំ ២០១៥ ។

គាត់ត្រូវបានចោទប្រកាន់ថា ជាផ្នែកមួយនៃភេរវករ ដែលបានគ្រោងទុកការវាយប្រហារសប្តាហ៍មុន ប្រឆាំងនឹងជំរុំកងទ័ពម៉ាលីមួយ នៅឃុំ Nampala ភាគកណ្តាលប្រទេសម៉ាលី ដែលបានស្លាប់ទាហាន ១៧ និង ៣៥ នាក់ទៀតរងរបួស៕

Mali-arrests-senior-jihadist-Mahmoud-Barry-aka-Abou-Yehiya

មតិយោបល់