ព័ត៌មានជាតិ

First News៖ អគ្គិភ័យឆេះទូរកុងតឺន័រ ក្នុងឃ្លាំងមួយកន្លែង នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: (ព័ត៌មានបឋម) នៅមុននេះបន្តិចនាវេលាម៉ោង ៩ ព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីអគ្គិភ័យឆេះទូរកុងតឺន័រ ក្នុងឃ្លាំងមួយកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើល។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។ ខណ:ពេលនេះ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានចេញអន្តរាគមន៍ហើយ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ។

សូមបញ្ជាក់៖ ករណីខាងលើនេះ ម្ចាស់ឃ្លាំងមិនឲ្យអ្នកសារព័ត៌មានចូលថតទិដ្ឋភាពជាក់ស្ដែងនោះទេ បានត្រឹមតែឈរយកព័ត៌មាននៅខាងក្រៅប៉ុណ្ណោះ៕

មតិយោបល់