ខេត្តព្រៃវែង ៖ស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង បានរលុបពណ៌ មើលរូបសម្តេចទាំងបីលែងឃើញហើយ ។មិនមានអាជ្ញាធរស្រុកពាមរក៍ ឬក៏អាជ្ញាធរឃុំចុះទៅពិនិត្យមើល ឬក៏យកមកធ្វើឡើងវិញ ដើម្បីអោយឃើញរូបសម្តេចទាំងបី អោយបានច្បាស់។
ប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើបានធ្វើការរិះគន់យ៉ាងចាស់ដៃទៅនឹងអាជ្ញាធរស្រុកពាមរក៍ ពិសេសគឺលោកអភិបាលស្រុកតែម្តង តាំងពីលោកមកកាន់តំណែងជាអភិបាល ស្រុកពាមរក៍ មិនដែលឃើញលោកចុះពិនិត្យមើលការខុសត្រូវក្នុងដែនដីដែលលោកគ្រប់គ្រង ឬក៏ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននោះទេ ។
ជាក់ស្តែង ដូចជាស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅក្នុងភូមិបាទី មើលលែងឃើញរូបសម្តេចទាំងបីហើយ នៅជាប់ចិញ្ចើមផ្លូវជាតិដែលលោកអភិបាលស្រុក ធ្វើដំណើរឆ្លងកាត់រាល់ថ្ងៃ ចុះហេតុអ្វីលោកមិនបើកភ្នែកមើលផង ។ ពួកគាត់បន្តទៀតថា ស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកពាមរក៍ មើលលែងឃើញសម្តេចទាំងបីយូរណាស់មកហើយ អាជ្ញាធរឃុំស្រុកមិនដែលឃើញចុះពិនិត្យមើលទុកយូរៗទៅ ស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជននឹងមើលលែងឃើញអ្វីទាំងអស់ ឃើញតែផ្ទាំងស ទៅវិញ ។ ភាពមិនយកចិត្តទុកដាក់គ្មានម្ចាស់ការ ខ្វះទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ ភូមិឃុំមានសុវត្ថិភាពមិនអាចកើតមានបានឡើយ ។
ប្រជាពលរដ្ឋសូមផ្តាំតាមរយះអ្នកសារព័ត៌មានប្រាប់ទៅលោក ជុំ សាមឿន អភិបាល ស្រុកពាមរក៍ សូមអញ្ជើញចុះមកពិនិត្យមើលស្លាករំលឹកខួបថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅភូមិបាទីផង មើលលែងឃើញរូបសម្តេចទាំងបី ព្រោះពួកគាត់មិនអាចប្រាប់លោក អភិបាលដោយផ្ទាល់មាត់បានទេ ដោយសារលោកជិះក្នុងរថយន្តបិទកញ្ចក់ជិត ស្រែកប្រាប់ លោកក៏មិនលឺដែរ ប្រជាពលរដ្ឋសង្ឃឹមថា លោកអភិបាលស្រុកអាចនឹងបានជ្រាបតាមរយះ អ្នកសារព័ត៌មាន ហើយលោកប្រាកដជាចុះមកត្រួតពិនិត្យ ស្លាករំលឹកខួបថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជានៅក្នុងភូមិបាទី ឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង ជាមិនខាន ៕
មតិយោបល់