ព័ត៌មានជាតិ

ជនឆបោកប្រាក់តាមទូរស័ព្ទ អស់លក្ខណ៍ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបងៈ កាលពីវេលាម៉ោង ១០ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅក្រុង-ខេត្តបាត់ដំបង សមត្ថកិច្ច បានចុះបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីឆបោក។

ជនរងគ្រោះឈ្មោះ ណុប ម៉ារា ភេទស្រី អាយុ៣៥ឆ្នាំ រស់នៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ។ ជនសង្ស័យឈ្មោះ ម៉ាប់ ឡង់ឌី ភេទប្រុស អាយុ២៥ ឆ្នាំ រស់នៅភូមិចាំយាម ឃុំបាក់ខ្លង ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង។

ការឃាត់ខ្លួននេះ ធ្វើតាមបណ្តឹងរបស់ជនរងគ្រោះ ប្ដឹងជនសង្ស័យ ពីបទឆបោកប្រាក់ពីខ្លួនជាបន្តបន្ទាប់ តាមប្រព័ន្ធទូរស័ព្ទ តាំងពីចុងខែវិច្ឆិកា រហូតដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០
សរុបទឹកប្រាក់ចំនួន ១០,៦០០ ដុល្លារអាមេរិក។

ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅតាមនិតិវិធី៕

មតិយោបល់