ព័ត៌មានជាតិ

រថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត បុករថយន្តក្រុមហ៊ុនតេលា បណ្ដាលឲ្យរងការខូចខាត

កំពង់ស្ពឺៈ កាលពីវេលាម៉ោង ៨ និង១០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤ ចន្លោះគីទ្បូម៉ែត្រលេខ ៩៥-៩៦ ត្រង់ចំណុចភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត បុកនិងរថយន្ត បណ្ដាលឲ្យរងការខូចខាត។

រថយន្ត១គ្រឿងប្រភេទបែន ម៉ាកហ៊ីណូ ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-1901 សឺមីសណ្តោងរ៉ឺម៉ក ពណ៌ស គ្មានផ្លាកលេខ របស់ក្រុមហ៊ុនតេលា អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (ចុះរត់គេច) ធ្វើដំណើរពីលិចទៅកើត។ មកដល់ចំណុចខាងលើ បានរេចង្កូតមកគន្លងផ្លូវខាងឆ្វេងដៃ ត្រូវរថយន្តសាមុយរបស់មន្ទីរពេទ្យកាល់ម៉ែត ពាក់ផ្លាកលេខ រដ្ឋ12 2-0788 បើកបរដោយឈ្មោះ យ៉ែម យឿន ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងអ្នករួមដំណើរឈ្មោះ ឃាង ពិសី ភេទប្រុស អាយុ៤០ ឆ្នាំ ស្នាក់នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (របួសស្រាល) បុកចំពាក់កណ្ដាលសឺមីរ៉ឺម៉ក បណ្តាលឲ្យរថយន្តសាមុយ រងការខូចខាតស្រាល៕

មតិយោបល់