ព័ត៌មានជាតិ

កាំភ្លើងខ្លីមួយដើមម៉ាករ៉ូឡូនិងមានគ្រាប់ចំនួន០៦គ្រាប់ត្រូវគេរើសបាននៅ…

ព្រះសីហនុ: តាមប្រភពព័ត៌មានបានឲ្យដឹងថា មានក្មេងៗ មួយក្រុម រើសបានកាំភ្លើងខ្លីមួយដើម ម៉ាករ៉ូឡូ និងគ្រាប់ចំនួន០៦គ្រាប់ កាលពីម៉ោង៤និង៣០ ទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុងដីឡូត៍មួយកន្លែងក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ (ផ្លូវអូអារ៉េវ)។ សមត្ថកិច្ចបញ្ជាក់ថា កាំភ្លើងនេះមានលេខ 18TH 2372 (បាញ់អស់ចំនួន០២គ្រាប់) នៅសល់០៤គ្រាប់ ក្នុងនោះក្រោយរើសបាន ក្រុមក្មេងៗបានយកមកប្រគល់ឲ្យប្រជាការពារ ហើយខាងប្រជាការពារ ក៍បានប្រគល់ជូនទៅលោកនាយប៉ុស្តិនគរបាលសង្កាត់ ១ ក្រុងព្រះសីហនុ ដើម្បើដោះស្រាយ៕

 

មតិយោបល់