ភ្នំពេញៈ រថយន្តដឹកដីមួយគ្រឿង មិនចាំម៉ាក បើកបុកម៉ូតូ១ គ្រឿងពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោកក្បាល ផ្ទប់និងថ្នល់ ស្លាប់ភ្លាមៗនៅនិងកន្លែង។
ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ១១និង២០នាទីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ កែងនិងផ្លូវចូល អេ ប៊ី ស៊ី ក្នុងភូមិព្រែកថ្លឹង សង្កាត់ជើកឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពរងគ្រោះ ត្រូវជាប្ដីមានឈ្មោះ ហេង ដា ភេទប្រុស អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុបាភ្នំ ខេត្តព្រៃវែង។ ចំណែកឯសពរងគ្រោះម្នាក់ទៀត ត្រូវជាប្រពន្ធ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញប្ដីប្រពន្ធពីរនាក់ ជិះម៉ូតូម៉ាក ស្មាសរីវ៉ូ ពណ៌ខ្មៅ ពាក់ផ្លាកកំពង់ឆ្នាំង1B-7326 ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង។ មកដល់ចំណុចកើតហេតុ បានបត់ឆ្វេងចូលទៅផ្លូវ អេ ប៊ីស៊ី ភ្លាមនោះ ស្រាប់តែមានរថយន្តដឹកដីមួយគ្រឿង ពណ៌ស មិនចាំផ្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បានបត់ស្ដាំមិនប្រយ័ត្ន ក៏ជ្រុលចង្កូតទៅបុកជាមួយនិងម៉ូតូពេញទំហឹង អូសជាច្រើនម៉ែត្រ បណ្ដាលឲ្យប្ដីប្រពន្ធពីរនាក់ដួលបោក្បាល ផ្ទប់និងថ្នល់ស្លាប់មួយរំពេចតែមន្ដ។
ភ្លាមៗនោះ រថយន្តបង្ក មិនព្រមឈប់រថយន្តដោះស្រាយគ្នាទេ បានបន្ថែមល្បឿន បើករត់គេចបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ ឲ្យចុះវាស់វែង យកម៉ូតូរងគ្រោះ ទៅកាន់អធិការដ្ឋាននគបាលខណ្ឌដង្កោ រង់ចាំប្រគល់ឲ្យសាច់ញាតិយកត្រប់ទៅវិញ ។
ដោយឡែកសពរងគ្រោះខាងលើ ក្រោយពីសមត្ថកិច្ច ធ្វើកំណត់រួច បានដឹកយកតម្កល់នៅវត្តទឹកថ្លា រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់