ផ្ទះ ព័ត៌មានជាតិ ព័ត៌មានលម្អិត...

ព័ត៌មានលម្អិតបន្ថែម៖ កម្លាំងនគរបាលនាំយកជនដៃដល់ ទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់ស្ត្រីជាគូស្នេហ៍

0

ភ្នំពេញ: នៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌមានជ័យ នាំយកជនដៃដល់សម្លាប់ស្ត្រីវ័យ៥០ឆ្នាំ ត្រង់ចំណុចក្នុងបុរីវីឡាថោន ស្ថិតភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ទៅធ្វើត្រាប់ពីសកម្មភាពសម្លាប់ជនរងគ្រោះ។

ជនសង្ស័យឈ្មោះ ស៊ិន ស្រីនាង ភេទស្រី អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរមុខរបរនៅផ្ទះ ជាម្តាយរបស់តារាចម្រៀង ពេជ្រ សូលីកា។
ជនរងគ្រោះឈ្មោះ ងិន សុខលី ភេទស្រី អាយុ ៥០ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ59 ផ្លូវលេខ134 សង្កាត់ផ្សារដេប៉ូ2 ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ លក់កាហ្វេនៅក្នុងផ្សារដេប៉ូ។
គួរបញ្ជាក់ផងដែរថា៖ អ្នកទាំង២មានទំនាក់ទំនងស្រឡាញ់ភេទដូចគ្នា៕

មតិយោបល់