ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់

0

តាកែវ: នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅវេលាម៉ោង ៥និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយឡើងតាមបណ្ដោយផ្លូវលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៦១-៦២ រវាងរថយន្ត និងម៉ូតូ ទិសដៅបញ្ច្រាសគ្នា។

រថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហម ពាក់ផ្លាកលេខ ព្រះសីហនុ 3A-3119 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
ម៉ូតូម៉ាក គុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ តាកែវ 1R-1933 អ្នកបើកបរឈ្មោះ ឆៃ លីហៀង ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំង​ឫស្សី ខេត្តកំពង់ស្ពឺ រងរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ និងម្នាក់ទៀតជាអ្នករួមដំណើរស្លាប់នៅកន្លែងកើតហេតុភេទប្រុស។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ចំណែកសព ត្រូវបានតម្កល់ទុកនៅវត្តអង្គរការ។

មូលហេតុ៖ បណ្តាលមកពីម៉ូតូបើកលឿនខ្វះកាប្រុងប្រយ័ត្ន៕

មតិយោបល់