ព័ត៌មានជាតិ

ម្តាយបង្កើត​របស់​តារាចម្រៀង​ ពេជ្រ​ សូលី​កា​ ត្រូវ​កម្លាំង​នគរបាល​ ឃាត់ខ្លួន​ ក្រោយ​សង្ស័យ​ថា​ បាន​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​ នៅ​ខណ្ឌមានជ័យ

ភ្នំពេញៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ម្តាយបង្កើត​របស់​តារាចម្រៀង​ ពេជ្រ​ សូលី​កា​ ត្រូវ​កម្លាំង​នគរបាល​ ឃាត់ខ្លួន​ ក្រោយ​សង្ស័យ​ថា​ បាន​សម្លាប់​ស្ត្រី​វ័យ​៥០​ឆ្នាំ​ម្នាក់​ នៅ​ខណ្ឌមានជ័យ​កាលពី​ល្ងាច​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២០​ ស្ថិត​នៅ​ក្នុង​ ក្នុង​បុរី​វីឡា​ថោ​ន​ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម​ ខណ្ឌមានជ័យ​។​

បន្ទាប់​ពី​មន្ត្រី​បច្ចេកទេស​កោសល្យវិច័យ​ មូលហេតុ​គឺ​រក​ឃើញ​ថា​ សព​ត្រូវ​បាន​ស្លាប់​ ដោយសារ​ថបដង្ហើម​ គឺ​មាន​គេ​យក​របស់​អ្វីមួយ​សង្កត់ពីលើ​មុខ​រហូត​ថប់ដង្ហើម​ស្លាប់​។​ យ៉ាងណាមិញ​ ពេល​នេះ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​វែកមុខ​ហើយ​ គឺជា​ម្តាយបង្កើត​របស់​តារាចម្រៀង​ស្រី​ ពេជ្រ​ សូលី​កា​។​

ដំណើររឿង៖ មុន​កើតហេតុ​ពួក​គាត់​បាន​ទូរ​សព្ទ័​ទៅ​រក​ជន​រង​គ្រោះ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែមករា​ ឆ្នាំ​២០២០​ តែ​មិន​មាន​អ្នក​លើក​ ស្រាប់តែ​ម៉ោង​ជិត​៣​រសៀល​ថ្ងៃ​ដដែល​ មាន​គេ​ទូរស័ព្ទ​មក​ប្រាប់​ថា​ ម្ចាស់​លេខ​បាន​ដេក​ស្លាប់​ នៅ​ក្នុងផ្ទះ​បាត់​ហើយ​ ធ្វើ​ឲ្យ​ពួក​គាត់​បាន​ទៅ​ផ្ទះ​កើតហេតុ​ លុះ​ពេល​ទៅ​ដល់​ក៏​ឃើញ​សព​ពិតមែន​ ធ្វើ​ឲ្យ​ពួក​គាត់​ដែល​ជា​គ្រួសារ​ មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​។​
​ដោយ​គ្រួសារ​មិន​អស់ចិត្ត​ ព្រោះ​ឃើញ​ការ​ស្លាប់​របស់​ស្ត្រី​មាន​សភាព​គួរ​ឲ្យ​សង្ស័យ​ ក៏​រាយការណ៍​ទៅ​កម្លាំង​នគរបាល​ ភ្លាមៗ​កម្លាំង​នគរបាល​ខណ្ឌមានជ័យ​ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ​ ជាមួយ​មន្ត្រី​បច្ចេកទេស​កោសល្យវិច័យ​ ប្រាប់​ថា​ សព​គឺ​ត្រូវ​បាន​ស្លាប់​ដោយសារ​ថបដង្ហើម​ គឺ​មាន​គេ​យក​របស់​អ្វីមួយ​សង្កត់ពីលើ​មុខ​រហូត​ថប់ដង្ហើម​ស្លាប់​។​

​បន្ទាប់​ពី​ដឹង​ថា​ ស្ត្រី​ដែល​ស្លាប់​នោះត្រូវគេ​សម្លាប់​មែន​ក្រុម​គ្រួសារ​ស្ត្រី​រង​គ្រោះ​ បាន​ដាក់​ការ​សង្ស័យ​ថា​ មិត្តភក្តិ​ដែល​នៅ​ជាមួយ​ស្ត្រី​រង​គ្រោះ​ ជា​អ្នក​ប្រព្រឹត្ត​ព្រោះ​អ្នក​ទាំង​ពីរ​ តែងតែមាន​ជម្លោះ​ជាមួយ​គ្នា​ញឹកញាប់​ ភ្លាមៗ​នោះ​កម្លាំង​នគរបាល​​ហៅ​មិត្ត​ស្ត្រី​ដែល​ស្លាប់​ ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​ចាក់​អង្រែ​លើ​ ដើម្បី​ឈាន​ទៅ​ដល់​ការ​ឃាត់ខ្លួន​ជន​ដៃដល់​។​

​គួរ​ជម្រាប​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ងិ​ន​ សុខ​លី​ អាយុ​៥០​ឆ្នាំ​ មុខរបរ​ចងការ​ប្រាក់​ និង​លក់​ការ​ហ្វេ​នៅ​ម្តុំ​ផ្សារ​ដេប៉ូ​ ហើយ​បាត់បង់​ទ្រព្យសម្បត្តិ​ដែល​នៅ​ជាប់​នឹង​ខ្លួន​មួយ​ចំនួន​ផង​ដែរ​។​ ក្រោយ​ពី​ធ្វើ​កោសល្យវិច័យ​រួច​សព​ប្រគល់​ជូន​ ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ ចំណែក​ជនសង្ស័យ​ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​សួរនាំ​ ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

មតិយោបល់